ពិធីបិទដង្ហែរក្បួន យុទ្ឋនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ឋសភានីតិកាលទី៥ សំរាប់ខេត្តកំពង់ឆ្នាំង ត្រូវបានបញ្ចប់ដោយជោគជ័យ។

ពិធីបិទដង្ហែរក្បួន យុទ្ឋនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ឋសភានីតិកាលទី៥ សំរាប់ខេត្តកំពង់ឆ្នាំង ត្រូវបានបញ្ចប់ដោយជោគជ័យ។

ចេញផ្សាយ១៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវថ្ងៃទី២៣ កុម្ភៈ ២០២៤ ដោយគេហទំព័រ សម្លេងម្ចាស់ស្រុក។

(កំពង់ឆ្នាំង) នៅព្រឹកថ្ងៃទី២៣ ខែកុម្ភ: ២០២៤ ពិធីបិទក្បូនដង្ហែរយុទ្ឋនាកាឃោសនា បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ឋសភានីតិកាលទី៥ គឺមានរយពេលជាង១៣ថ្ងៃមកហើយមកទល់ថ្ងៃនេះ (ពីថ្ងៃទ10.កុម្ភ:.2024) ឥឡូវត្រូវបានបញ្ចប់ហើយនៅថ្ងៃនេះ៕ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពី សមាជិក សមាជិកកា​ គណៈបក្សប្រជាជនកម្ពុជា ចូលរួមសរុបចំនួន ១៦.៤៤៤នាក់ រថយន្ថតូចធំសរុបចំនួន ៨៤៩ គ្រឿង ម៉ូតូធំចំនួន ៣ គ្រឿង ម៉ូតូ.១៣៤០ គ្រឿង កង់ចំនួន៩០ គ្រឿង ក្រុមឆៃយាំ ចំនួន ៧ វង់ មេក្រូនិងធុងបាសចល័តចំនួន១២ គ្រឿង តន្ត្រីយ៍សម័យចំនួន ២ វង់ និងក្រុមរបាំចំនួន ១ ក្រុម យ៉ាងច្រើនកុៈករ ក្នុងថ្ងៃបញ្ចប់នៃការបិទពិធី៕ នេះគឺយោងតាមរបាយការណ៍ របស់ ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង (ឯកឧត្ដម ស៊ុន សុវណ្ណរិទ្ឋ)

– ក្នុងឱកាសនោះ ឯកឧត្ដម បណ្ដិតសភាចារ្យ អ៊ុក រ៉ាប៊ុន មានប្រសាសន៍ថា ដើម្បីធានាបានក្នុងការបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា គឺមាន សុខសន្តិភាព និងការអភិវឌ្ឍន៍ ការថ្លែងបែបនេះគឺនៅក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងខេត្តកំពង់ឆ្នាំង ស្ថិតនៅមណ្ឌលភូមិភាគ៧ នាព្រឹកមុិញនេះ៕

– ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងបន្តថាៈ គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជាគណបក្សតែមួយគត់ដែលបានសង្គ្រោះជាតិ និង ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចបាននាំមកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រដោយរយៈពេល ៤៥ ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជាបានទទួលនូវជំនឿទុកចិត្ត ការជឿជាក់ និងគាំទ្រពីប្រជាពលរដ្ឋ ដែលបានបំពេញបេសកកម្មបម្រើជាតិប្រកបដោយជោគជ័យ តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតមក សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ។ -បច្ចុប្បន្ន ប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមម្លប់សន្តិភាព និង ការឯកភាពជាតិស្របតាមលទ្ធិប្រជាធិបតេយ្យ។ ជាពិសេសគណបក្សប្រជាជនកម្ពុជាជាគណបក្សតែមួយគត់ ទោះក្នុងកាលៈណាក៏ដោយគឺធ្វើៗ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និង ប្រទេសជាតិ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាជាការបោះឆ្នោតអសកល ប៉ុន្តែពិតជាមានសារៈសំខាន់ដ៏ធំធេង និងជាការពង្រឹងដំណើរ
ការប្រជាធិបតេយ្យ និង នីតិរដ្ឋនៅកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ បោះឆ្នោតជូនគណបក្សប្រជជនកម្ពុជាដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជាប្រធានព្រឹទ្ធសភានីតិកាលទី៥ខាងមុខនេះ៕