មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានធ្វើពិធីប្រគល់ផ្ទះជូនអតីតយុទ្ឋជននិងគ្រួសារអតីតយុទ្ឋជន ចំនួនផ្ទះ៧ខ្នង ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេច អគ្គមហាសេនាធិបតី តេជោហ៊ុន សែន នៅស្រុកសាមគ្កីមានជ័យ។

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានធ្វើពិធីប្រគល់ផ្ទះជូនអតីតយុទ្ឋជននិងគ្រួសារអតីតយុទ្ឋជន ចំនួនផ្ទះ៧ខ្នង ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេច អគ្គមហាសេនាធិបតី តេជោហ៊ុន សែន នៅស្រុកសាមគ្កីមានជ័យ។

– ចេញផ្សាយ ៥កើត ខែមាឃ ឆ្នាំថោះ បញ្ជស័ក សព ២៥៦៧ ត្រូវថ្ងៃទី១៤ កុម្ភៈ ២០២៤ ដោយគេហទំព័រ សម្លេងម្ចាស់ស្រុក។

(កំពង់ឆ្នាំង) ផ្ទះចំនួន៧ខ្នង.ចំនួន៧គ្រួសារគឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាធិបតីតេជោហ៊ុន សែន ត្រូវបានមន្ទីរសង្គមកិច្ច អតីតយុទ្ឋជននិងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានប្រារពធ្វើនិងប្រគល់ជូនដល់អតីតយុទ្ឋជនហើយ​ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៕
– ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា នាយរងសេនាធិការចម្រុះ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តម.សេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និង ឯកឧត្តម អម សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ្ធិ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការ
ចូលរួមពី លោកឧត្តមសេនីយត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងលោកប្រធានមន្ទីរជុំវិញខេត្ត អភិបាលក្រុង និងស្រុកផងដែរ!!

– ក្នុងឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលកន្លងមកសម្តេច និងឯកឧត្តម តែងតែគិតគូរពីសុខទុក្ខដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន គ្រប់ពេលវេលានិងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។

– បន្ទាប់មកឯកឧត្តម ឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា ក៏បានផ្តាំផ្ញើដល់គ្រួសារអតីតយុទ្ធជនទាំងអស់ពេលទទួលបានផ្ទះនិងដី ត្រូវខិតខំបង្កបង្កើនផល ថែទាំសុខភាព អប់រំកូនចៅអោយខិតខំរៀនសូត្រ បង្កើនមុខរបបប្រចាំថ្ងៃ ចូលរួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងរួមគ្នាថែរក្សាសុខសន្តិភាពដែលមានបច្ចុប្បន្នអោយនៅគង់វង្ស។

– ចុងបញ្ចប់កម្មពិធី ឯកឧត្តមឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា និងឯកឧត្តម អម សុភា ក៏ប្រគល់ផ្ទះចំនួន៧ខ្នង ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនចំនួន៧គ្រួសារ និង បានចែកអំណោយគ្រឿងបរិភោគដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ដល់គ្រួសារអតីតយុទ្ឋជន ទាំង៧គ្រួសារ ក្នុងគ្រួសារនិមួយៗទទួលបាន អង្ករ១បេ ទឹកស៊ីវ១យួរ ទឹកត្រី១យួរ មី១កេស និងថវិកា៥០,០០០៛០០ (ហាសិបពាន់ រៀលគត់) ផងដែរ៕