ព្រឹកថ្ងៃទី១០ ខែកុម្ភ: ២០២៤ គណៈបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានបើកយុទ្ឋនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥។

ព្រឹកថ្ងៃទី១០ ខែកុម្ភ: ២០២៤ គណៈបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានបើកយុទ្ឋនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥។

ចេញផ្សាយថ្ងៃសៅរ៍០១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវថ្ងៃទី១០ កុម្ភ: ២០២៤ ដោយគេហទំព័រ សម្លេងម្ចាស់ស្រុក៕

(កំពង់ឆ្នាំង)គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានបេីកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៥ ក្រុងកំពង់ឆ្នាំង.ខេត្តកំពង់ឆ្នាំង ៕

– ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និង ឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ព្រមទាំង ឯកឧត្តម លោក ជំទាវ សមាជិកថ្នាក់កណ្ដាលនិងសមាជិកសមាជិកា គណបក្សប្រជាជន មកពី.ក្រុងស្រុក.ចូលរួម ជាច្រើនរូបរួមសរុបមានចំនួន ១៥.១២០ នាក់ ដោយប្រើប្រាស់មធ្យោបាយ រថយន្តចំនួន ១២០៥ , ម៉ូតូធំ០៣ គ្រឿង , ម៉ូតូ២០១៥ គ្រឿង , កង់ ៩០ គ្រឿង ,ឆៃយ៉ាំ ០៩វង់ មេក្រូធុងបាសចល័ត ៥០ គ្រឿង, តន្ត្រីស ម័យ ០៤ វង់ , ក្រុមរបាំ ០១ ក្រុម ផងដែរ។

– ពិធីនេះប្រារពធ្វើនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ក្នុងឳកាសនោះដែរ អង្គពិធីបានចាក់សារសម្លេងលិខិតរបស់សម្ដេចអគ្គ មហាសេនា បតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជាដែលបានថ្លែងក្នុងពិធីបើកយុទ្ធនាការឃោសនាបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានិតិកាលទី៥ជូនអង្គពិធីស្ដាប់ដើម្បីស្វែងយល់។

– ខ្លឹមសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានអំពាវនាវដល់សមាជិករដ្ឋសភាទាំងអស់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងទូទាំងប្រទេស សូមអញ្ជើញទៅបោះឆ្នោត គាំទ្រគណ បក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាច ផ្កាលេខរៀងទី១ នៅលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា ។
– បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានានូវជោគវាសនារបស់ជាតិ ប្រជាជននិងខ្លួនឯង។ គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តខិតខំអស់ពីលទ្ធភាព អនុវត្តគោលនយោបាយរបស់ខ្លួន សំដៅថែរក្សាយ៉ាងរឹងមាំនូវសន្តិ ភាព ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ពង្រឹងពង្រីក លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ។
– បន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់ តែមានការរីកចម្រើនខ្លាំងក្លាធ្វើឱ្យប្រជាជនមានជីវភាពកាន់តែសម្បូរសប្បាយរស់ នៅ យ៉ាងសុខដុមរមនាក្នុងសង្គម ប្រកប ដោយការគោរពតម្លៃមនុស្ស សេរីភាព និងយុត្តិធម៌ ។
ក្នុងខណះនោះដែរក្បួនដង្ហែ ក៏បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ សភាបានដំណើរការដង្ហែលើផ្លូវជាតិលេខ ៥ពីចំណុចទួលក្រឡាញ់មកកាន់វង្វង់មូល វិមានឯករាជ្យ និងបន្តហែវិលទៅកាន់មូលដ្ឋានគណបក្សប្រជាជនក្រុងស្រុកទាំង៨ក្នុងខេត្តកំពង់ឆ្នាំងវិញដោយសុវត្ថិ ភាព។
ជ.យោ ! គណបក្សប្រជាជនកម្ពុជា ជា យោ! សន្តិភាព៕