សេចក្ដីជូនដំណឹង ៦ ចំណុច របស់ស្នងការដ្ឋាននគបាលខេត្តកំពង់ឆ្នាំង ស្ដីពីហាមមិនអោយពលរដ្ឋដុតផាវឬកាំជ្រូចក្នុងឱកាសបុណ្យចូលឆ្នាំ ចិន.និង.វៀតណាម ខាងមុខ៕

សេចក្ដីជូនដំណឹង ៦ ចំណុច របស់ស្នងការដ្ឋាននគបាលខេត្តកំពង់ឆ្នាំង ស្ដីពីហាមមិនអោយពលរដ្ឋដុតផាវឬកាំជ្រូចក្នុងឱកាសបុណ្យចូលឆ្នាំ ចិន.និង.វៀតណាម ខាងមុខ៕

ចេញផ្សាយ១៣ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវថ្ងៃទី០៧ ខែកុម្ភ: ២០២៤ ដោយគេហទំព័រ សម្លេងម្ចាស់ស្រុក។

(កំពង់ឆ្នាំង) ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីជូនដំណឹង៦ចំណុចដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ដោយដាក់បំរាមមិនអោយប្រជាពលរដ្ឋ ដុតកាំជ្រូចនិងផាវ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម នោះឡើយ ។ ខណៈពេលដែលបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម ខិតជិតមកដល់ ។

– បំរាមទាំង៦ចំណុចដែលបានដាក់ចេញនេះមាន
១ / ហាមផលិត .ការធ្វើចរាចរណ៍ .ទិញលក់ .ចែកចាយ .និងប្រើប្រាស់ផាវ .កាំជ្រួច ឬឧបករណ៍ផ្សេងៗ ដែលបង្ករឲ្យមានសំឡេងផ្ទុះ ឆេះ ក្នុងឳកាសបុណ្យចូលឆ្នាំចិន វៀតណាម (នាពេលបុណ្យចូលឆ្នាំ)

២/.ហាមដាច់ខាតការដុតផាវ. ដុតកាំជ្រួច ឬឧបរណ៍ផ្សេងៗ ដែលបង្ករឲ្យមានសំឡេងផ្ទុះឆេះ នៅតាមកម្មវិធីផ្សេងៗ ក្នុងគេហដ្ឋាន ឬទីសាធារណៈ ជាហេតុបង្ករឲ្យមានការប៉ះពាល់ ដល់សន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់សង្គម ។

៣/.ហាមដាច់ខាតការដាក់អាវុធ គ្រឿងផ្ទុះគ្រប់ប្រភេទតាមខ្លួន ឬមធ្យាបាយ ចូលរួមក្នុងពិធីផ្សេងៗ និងក្នុងទីសាធារណៈ ។

៤/.ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ចរន្តអគ្គសនី ប្រេងឥន្ទនៈ ហ្គាស និងការដុតទៀន ធូប ឬសម្ភារៈផ្សេងៗទៀត ដែលតុបតែងលម្អរ សោភណ្ឌភាពនៅតាមមន្ទីរ អង្គភាព គេហដ្ឋាន ឬទីសាធារណៈ ដែលអាចបង្ករឲ្យមានអគ្គិភ័យកើតឡើង ។

៥/.ជនណាដែលមិនអនុវត្តតាមការជូនដំណឹងខាងលើ និងត្រវទទួលខុសត្រូវនៅចំពោះមុខច្បាប់ជាធរមាន និង

៦/សូមលោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តារួមគ្នារក្សានូវភាពស្ងៀមស្ងាត់ ដើម្បីភូមិ ឃុំ មានសុវត្តិភាព ៕
– ការដាក់បំរាមរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនេះ ក្នុងគោលបំណងរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ទប់ស្កាត់ បង្ការ កុំឱ្យមានគ្រោះអគ្គិភ័យដែលអាចកើតឡើងដោយយថហេតុ ដែលកើតឡើង ដោយមកពីការខ្វះការប្រុងប្រយ័ត្ន ។

– ហេតុ ក្នុងសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សូមអំពាវនាវអោយពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលអុជធូបទៀន នៅក្នុងពេលសែនព្រេន ដែលជាទំនាមទំលាបនោះផងដែរ ៕