Latest News

ពិតជាខ្លោចចិត្តខ្លាំងណាស់ ព្រះអើយ ! ពេលនេះបានមកដល់ផ្ទះក្មួយស្រីហើយ.! ខណះក្មួយស្រីពីរនាក់បងប្អូនត្រូវម្ដាយស្លាប់ចោល កំព្រានិងពិការភាពទៀតផង។

-ចេញផ្សាយថ្ងៃ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ជស័ក ពស ២៥៦៧ ត្រូវថ្ងៃទី២៤ ខែមករា ២០២៤ ដោយគេហទំព័រ សម្លេងម្ចាស់ស្រុក។

(កំពង់ឆ្នាំង) ក្មេងកំព្រា ២នាក់ បងប្អូនត្រូវម្ដាយស្លាប់ចោលគ្មានអ្វីជាទីពឹង រស់នៅក្នុងស្ថានភាពលំបាកវេទនាជាទីបំផុត ក្មួយស្រីមានឈ្មោះ ពឹម ណេង ១១ឆ្នាំ រៀនថ្នាក់ទី៥ រីឯបងវិញមាន ឈ្មោះ ពឹម ណាង ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្នក្មួយប្រុស មានជំងឺប្រចាំកាយនិង(ពិការ)បត់ជើងតាមទុយោ ដាក់ថងជាប្រចាំ ហើយក្មួយប្រកបមុខរបស៊ីស្នួលបោសអាចម៍ជ្រូកអោយគេ។
សព្វថ្ងៃនេះក្មួយប្រុស ស្រីទាំង ២នាក់បងប្អូន ជាក្មេងកំព្រា បន្ទាប់ពីម្ដាយបានទទួលមរណះភាពរយះពេល១០ឆ្នាំហើយ គឺម្ដាយមានឈ្មោះ មាន ក្រែង) ជាប្រពន្ឋចុងទី២ របស់ឈ្មោះ ពីម ហ៊ូវ ជាឪពុកក្មួយទាំងពីរនោះ( នៅរស់ )
– បញ្ជាក់: បន្ទាប់ពីប្រពន្ធចុងបានទទួលមរណភាពផុតទៅ រីឯចំណែកឈ្មោះពិម ហ៊ូវ ត្រូវជាឪពុកក្មេងទាំងពីរនោះ ក៏បានចាក់ចេញទៅរស់នៅជាមួយប្រពន្ឋដើមគេវិញ ហើយបានបាត់ដំណឹងសូន្យឈឹងតែម្ដង ដែលមានរយ:ពេល១០ឆ្នាំ មកទល់ពេលនេះ៕

– សូមបញ្ជាក់ថា: ក្មួយប្រុសនិងក្មួយស្រី ទាំង២ នាក់ នេះគឺមានទីលំនៅ ក្នុងភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
-ដោយឡែកនៅព្រឹកថ្ងៃទី ២៤/មករា/២០២៤ នេះដែរ លោកជំទាវ កែរ ចាន់មុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង លោកជំទាវបានអញ្ជើញចុះសួរសុខទុក្ខ ដល់ក្មេងកំព្រានិង(ពិកា) ហើយលោក ជំទាវ បានជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន 50 ម៉ឺនរៀលផងដែរ៕ នៅថ្ងៃដ៏ដែលនេះ ក្រុមការងារបញ្ញាវ័ន្តក្មេងវត្តដឹកនាំដោយលោកចាន់ធីបានជួយឧបត្ថម្ភបន្ទប់ទឹក១បន្ទាប់ ស្មើនឹងទឹកប្រាក់ចំនួន 2 លានរៀល។ ក្នុងឱកាសនេះដែរ លោកចាន់ធីប្រធានក្រុមបញ្ញាវន្តក្មេងវត្ត សុំសំណូមពរដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងបងប្អូនសប្បុរសជន ក្នុងប្រទេសនិងក្រៅប្រទេស ពិសេសសម្ដេចពុក សម្ដេចម៉ែ តែងតែ យកចិត្តទុកដាក់លើប្រជារាស្ត្រ(ពោលសម្ដេចពុកមានប្រសាសន៍ថា)មិនឱ្យប្រជាពលរដ្ឋកម្ពុជា ណាម្នាក់ដាច់ពោះស្លាប់ក្នុងការអត់បាយនោះទេ ជាងនេះទៅទៀតសូមសំណូមពរ សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី សូមសម្ដេច មេតា្តជួយដល់ក្មេងកំព្រាដែលមានបងប្អូនចំនួន២នាក់ រីឯបងប្រុសក្មួយស្រី វិញគឺ(ពិកា ) គឺគ្មានរន្ធគូទសម្រាប់បន្ទោរបង់ទេ (បន្ទោរបង់តាមទុយោ)តែប៉ុណ្ណោះ៕ ដូចនេះក្មួយស្រីសូមអំពាវនាវ ជូនដល់សប្បុរសជន ឯកឧត្តមលោកជំទាវ មេត្តាជួយដល់ក្មួយកំព្រានេះផង។