– របាំងលូស្បៃមុង១២ កន្លែង ដែលមានប្រវែង៤០០ម ស្មើរស្បៃមុងចំនួន១២ គ្រឿង និងបង្គោលចំនួន៣០០ដើម ត្រូវបានបំផ្លាញចោល។

– របាំងលូស្បៃមុង១២ កន្លែង ដែលមានប្រវែង៤០០ម ស្មើរស្បៃមុងចំនួន១២ គ្រឿង និងបង្គោលចំនួន៣០០ដើម ត្រូវបានបំផ្លាញចោល។

ថ្ងៃសៅរ ០៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ដោយគេហទំព័រ សម្លេងម្ចាស់ស្រុក៕

(កំពង់ឆ្នាំង)នៅថ្ងៃទី១៣ ខែមករា ២០២៤ កម្លាំងចំរុះរបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការណ៍ជាមួយអាជ្ញាធរឃុំកំពង់អុស សមត្តកិច្ចស្រុកជលគិរី ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់អុស សហគមន៍នេសាទអន្លុងមេត្រីសែនជ័យ សហគមន៍នេសាទព្រែកឆ្ដោរ សហគមន៍ប្រាសាទភូមិថ្មី សហគមន៍នេសាទកោះធំ

– ដឹកនាំដោយ លោក នួន ឬទ្ធី នាយផ្នែកស្តីទីរដ្ឋបាលជលផលកំពង់​ប្រាសាទ
– ប្រើប្រាសកម្លាំងសរុប ២៦ នាក់ និង មធ្យោបាយ ដោយបាឡាស្មាច់ ចំនួន០៧គ្រឿង
– បានចុះរុះរើរបាំងលូស្បៃមុងនៅចំណុច(ព្រែកឆ្ដោ) ស្ថិតនៅក្នុង ភូមិព្រែកឆ្តោរ ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលមានវត្ថុតាង និងបានបំផ្លាញចោលនៅនឹងកន្លែងមានដូច
– រុះរើរបាំងស្បៃមុង ០១ករណី ស្មើនឹង ១២ កន្លែង ប្រវែង ៤០០ ម លូស្បៃមុងចំនួន ១២ គ្រឿង បង្គោលចំនួន  ៣០០ដើម និងត្រីចំរុះចំនួន ៥០គក្រ ចាក់លែងចូលដែននេសាទវិញ។
– នេះគឺយោងតាមសេចក្ដីរាយការណ៌ របស់ លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញនិងនេសាទខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះ៕