រដ្ឋបាលខេត្តកំពង់ឆ្នាំង អបអរសាទរ ប្រារពធ្វើអង្គមិទ្ទិញ ខួបអនុស្សាវរីយ៍ លើកទី៤៥ នៃជ័យជំនះ ៧មករា ១៩៧៩ ៧មករា ២០២៤៕

រដ្ឋបាលខេត្តកំពង់ឆ្នាំង អបអរសាទរ ប្រារពធ្វើអង្គមិទ្ទិញ ខួបអនុស្សាវរីយ៍ លើកទី៤៥ នៃជ័យជំនះ ៧មករា ១៩៧៩ ៧មករា ២០២៤ ៕
– ចេញផ្សាយ១៥រោច ខែមិគសិរ ឆ្នាំថោះ បញ្ជស័ក សព ២៥៦៧ ត្រូវថ្ងៃទី១១ ខែមករា ២០២៤ ដោយគេហទំព័រ សម្លេងម្ចាស់ស្រុក៕

(កំពង់ឆ្នាំង)នាព្រឹកថ្ងៃទី១០ ខែមករា ២០២៤ រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារពធ្វើមិទ្ទីញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៥ នៃជ័យជំនះ៧មករា ឆ្នាំ១៩៧៩ ពិធីនេះបានប្រារពធ្វើឡើងនៅសួនច្បារវិមានឯករាជ្យ ក្រុងនិងខេត្តកំពង់ឆ្នាំង។
– ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី ប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុក់ទីស្ដីការគណរដ្ឋមន្ត្រី និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជកា សិស្សានុសិស្ស ព្រះសង្ឃ កងកម្លាំង៣ប្រភេទ ជិត១មុឺន អង្គនាក់។

– សូមរំលឹកថា ក្នុងពិធីនេះ ក៏មានការសម្តែងអំពីឈុតឆាក នៃសោកនាកដកម្ម អំពើឃោរឃៅ ការកាប់សម្លាប់ប្រជាជនស្លូតត្រង់ ទុក្ខលំបាកវេទនាដ៏ឈឺចាប់ខ្លោចផ្សាក្នុងរបបដ៏សាហាវយង់ឃ្នងនោះ និងការរំដោះខ្មែរឱ្យរួចផុតពីការកាប់សម្លាប់ ដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដណ្តើមជ័យជម្នះពីបនក្បត់នៅថ្ងៃទី៧មករា ឆ្នាំ១៩៧៩ ដើម្បីជាការពញ្ញាក់អារម្មណ៍មហាជន ឱ្យនឹកឃើញនូវការលះបង់ ដ៏មហាពលិកម្មយ៉ាងធំធេង និងការបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីការរស់រានមានជីវិតរបស់ប្រជាជន និងជាតិមាតុភូមិ។ សូមអរគុណសន្តិភាព !!!